កាន់​តែ​រីករាយ​ជា​មួយ Version 1.167

សេវា​កម្សាន្ត Age of Naga យើង​ខ្ញុំ​នឹង​ធ្វើ​ការ Update Version ថ្មី​មួយ​នៅ​ថ្ងៃ​ទី 01 ខែ មេសា ខាង​មុខ​នេះ ដើម្បី​អោយ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​កម្សាន្ត​បាន​កាន់​តែ​រីក​រាយ។

បន្ថែម​ព្រឹត្តិការណ៍​ថ្មី

  • Guild War Activity
  • Old players return activity

មុខ​ងារ Mount ថ្មី

  • Mount Embed system

Guild War Activity

អ្នក​កម្សាន្ត​ដែល​ឈាន​ដល់ level 90 ហើយ​ស្ថិត​នៅ​ក្នុង Guild មួយ​ទើប​អាច​ចូល​រួម Activity នេះ​បាន​ជា​រៀង​រាល់​ថ្ងៃ​នៅ​ម៉ោង 14:10 នាទី។ ពេល​ចូល​ទៅ​ដល់ អ្នក​កម្សាន្ត​ទាំង​អស់​នឹង​ត្រូវ​ប្តូរ​ទៅ Guild PK ។ សម្លាប់​សត្រូវ​ម្តង​ទទួល​បាន 5 ពិន្ទុ។ ប្រសិន​បើ​តួអង្គ​មួយ​ត្រូវ​បាន​គេ​សម្លាប់ 5 ដង​ជាប់​គ្នា​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​ស្ថានភាព Exhaust នៅ​ក្នុង​ស្ថានភាព​នេះ​បើ​ត្រូវ​គេ​សម្លាប់​ម្តង​ទៀត នោះ​អ្នក​សម្លាប់​គឺ​មិន​ទទួល​បាន​ពិន្ទុ​ទេ។ ពេល Activity ចប់ Guild ដែល​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់ 5 លេខ​ដំ​បូង​នឹង​ទទួល​បាន​រង្វាន់។ ក្រៅ​ពី​ការ​ចូល​ប្រកួត​អ្នក​កម្សាន្ត​ក៏​អាច​ទទួល Quest ពី Activity NPC បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ។ រង្វាន់​ដែល​ទទួល​បាន​គឺ Warrior Medal ហើយ​វត្ថុ​នេះ​គឺ​ប្រើ​សំ​រាប់​ប្តូរ​យក Mount ថ្មី​ពី Activity NPC នេះ។ Mount ដែល​ទទួល​បាន​ពី​ការ​ប្តូរ​នេះ​មាន​មុខ​ងារ​ពិ​សេស​ថ្មី​ដែល Mount ផ្សេង​គ្មាន។

ព្រឹត្តិ​ការណ៍​សំរាប់​អ្នក​កម្សាន្ត​ចាស់

សំរាប់​អ្នក​កម្សាន្ត​ដែល​មិន​បាន Log-in ចាប់​ពី 20 ថ្ងៃ​ឡើង​ទៅ ពេល​ដែល Log-in ភ្លាម​នឹង​ទទួល​បាន Mail មួយ​ដែល​មាន​ផ្ទុក Title ពិ​សេស​មួយ​ក្នុង​នោះ។ ហើយ​ពេល​ដែល Log-in 7 ថ្ងៃ​ជាប់​គ្នា​នឹង​ទទួល​បាន​រង្វាន់​ពិ​សេស​ជា​ច្រើន​ផង​ដែរ។ Title title កុំ​ផ្លេច​ចូល​លេង​យក​រង្វាន់​ណា៎!

មុខ​ងារ Mount ថ្មី: Mount Embed System

មុខ​ងារ​ថ្មី​នេះ​អាច​ដាក់ Crystal ចូល​ទៅ​ក្នុង Mount ដើម្បី​អោយ​មាន​អនុ​ភាព​ខ្លាំង​ជាង​មុន ហើយ​វិធី​នៃ​ការ​ដាក់ Crystal ចូល​នេះគឺ​ដូច​គ្នា​ទៅ​នឹង​ការ​ដាក់​ត្បូង​ចូល Equipment ដែរ។ មាន​តែ Mount ដែល​បាន​មក​ពី​ការ​ប្តូរ Warrior Medal តែ​ប៉ុណ្ណោះ​ទើប​មាន​មុខ​ងារ​នេះ។ Guild war - TL