រីក​រាយ​ឆ្នាំ​ថ្មី​ជា​មួយ Version 1.169

ដើម្បី​អប​អរ​សា​ទរ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​ខាង​មុខ​នេះ សេវា​កម្សាន្ត Age of Naga យើង​ខ្ញុំ​នឹង​ធ្វើ​ការ Update Version ថ្មី​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី13 ខែ​មេសា​ខាង​មុខ​នេះ​សំ​រាប់​អោយ​អ្នក​កម្សាន្ត​ទាំង​អស់​ចូល​រួម​លេង​កម្សាន្ត​បាន​កាន់​តែ​សប្បាយ​រីក​រាយ។ នៅ​ក្នុង Version នេះ​មាន​ព្រឹត្តិ​ការណ៍​ថ្មី និង​កែ​ប្រែ​ចំ​នុច​អវិជ្ជមាន​ខ្លះៗ​ដូច​ខាង​ក្រោម៖  

ព្រឹត្តិ​ការណ៍​ថ្មី៖

  • ព្រឹត្តិការណ៍​ឆ្លើយ​សំនួរ​ឆ្នាំ​ថ្មី
  • ព្រឹត្តិការណ៍​ប្រអប់​សំងាត់

កែ​ប្រែ​ចំនុច​អវិជ្ជមាន៖

  • កែ​សំ​រួល Basic Property នៅ​លើ Secondary Weapon របស់ Class មួយ​ចំ​នួន​ដែល​មាន​បញ្ហា​អោយ​មាន​លក្ខណៈ​សម​ស្រប
 

ព្រឹត្តិការណ៍​ឆ្លើយ​សំ​នួរ​ឆ្នាំ​ថ្មី (ចាប់​ពី​ថ្ងៃ​ទី14 មេសា ដល់ ថ្ងៃ​ទី30 មេសា)

ចាប់ផ្តើមពីថ្ងៃទី 14 ខែ មេសា ដល់ថ្ងៃទី 30 ខែមេសា នៅ Wood Line ក្នុងទីក្រុង Pan Tian ពីម៉ោង 09:00-17:00 ពីរម៉ោងបើកម្តង ពី​ម៉ោង 17:00-20:00 និង 22:00-24:00 មួយម៉ោងបើកម្តង។ រាល់ពេលបើកម្តងមានសត្វសំណាង 8 ក្បាលចេញមកក្នុងទីក្រុង Pan Tian គ្រប់ទីកន្លែង អ្នកកម្សាន្តត្រូវស្វែងរកហើយឆ្លើយសំនួរដែលបានសួរ នឹងទទួលបានកាដូ​ឆ្នាំ​ថ្មី។ សត្វ​សំ​ណាង​អាច​មាន​ច្រើនបំផុតអាចមាន 12 ក្បាល​នៅ​ក្នុង​ទី​ក្រុង។ សត្វសំណាងនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទីមួយដែលបានចុចលើគេក្នុង​រយៈ​ពេល 60 វិនាទី អ្នកផ្សេង​ពី​នោះ​មិនអាចឆ្លើយសំនួរបានទេ អ្នកកម្សាន្តម្នាក់អាចរកសត្វសំណាងបានយ៉ាងច្រើន 2 ក្បាលក្នុងមួយថ្ងៃ។ ពេល​រក​ឃើញ​សត្្វ​សំណាង​ហើយ នឹង​ទទួល​បាន​រង្វាន់​និង Exp ទៅ​តាម​ការ​ឆ្លើយ​ត្រូវ​ឬ​ខុស។ បើសត្វសំណាងចេញមកលើស 60 នាទីនឹងទទួលបានរង្វាន់ទ្វេរដង លើស 120 នាទីនឹងទទួលបានរង្វាន់បីដង! កាដូ​ឆ្នាំ​ថ្មី SS-12-18-10-20-00002    

ព្រឹត្តិការណ៍​ប្រ​អប់​សំ​ងាត់ (ចាប់​ពី​ថ្ងៃ​ទី14 មេសា ដល់ ថ្ងៃ​ទី30 មេសា)

អ្នក​កម្សាន្ត​អាច​ស្វែង​រក​​ប្រ​អប់​សំងាត់ ​treasure box បាន​តាម​រយៈ​សំលាប់ Monster នៅ​តាម​ទី​តាំង​មួយ​ចំ​នួន​ដូច​ជា River Cave, Qing Qiu, Smoke Spring និង Ghost City ហើយ​ការ​ចូល​រួម​ព្រឹត្តិ​ការណ៍​ឆ្លើយ​សំ​នួរ​ចូល​ឆ្នាំ​ក៏​អាច​ទទួល​បាន​ប្រអប់​សំងាត់​ផង​ដែរ។ នៅ​ក្នុង​ប្រអប់​សំងាត់​នេះ​មាន​ផ្ទុក​នូវ​វត្ថុ​មាន​តំ​លៃ​ជា​ច្រើន។ ហើយ​ដើម្បី​បើក​ប្រអប់​សំងាត់​នេះ អ្នក​កម្សាន្ត​ត្រូវ​ចំ​ណាយ​កូន​សោរ​មួយ​ដើម្បី​បើក។ កូន​សោរ​មាន​ពីរ​ប្រ​ភេទគឺ Golden Key និង Silver Key ។ ប្រើ​ប្រាស់ Golden Key នឹង​ទទួល​បាន​វត្ថុ​ល្អ​ជាង​ប្រើ​ប្រាស់ Silver Key ។ ប្រើ​ប្រាស់ Golden Key អាច​មាន​ឱកាស​ទទួល​បាន Artifact Ring ទាំង​ពីរ​ប្រ​ភេទ។ ចំណាំ៖ Silver Key និង Golden Key គឺ​ជា​ទិញ​បាន​ពី​ក្នុង Store តែ​ប៉ុណ្ណោះ ហើយ​កូន​សោរ​មួយ​អាច​បើក​បាន​ប្រអប់​មួយ​តែ​ប៉ុណ្ណោះ។ ជា​ចុង​ក្រោយ​ យើង​ខ្ញុំ​សូម​ជូន​ពរ​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​ជួប​តែ​សំ​ណាង​ល្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ សូម​អរគុណ! 1234