រីករាយជាមួយ Version 1.176

សេវា​កម្សាន្ត Age of Naga យើង​ខ្ញុំ​នឹង​ធ្វើ​ការ Update Version ថ្មី​មួយ​នៅ​ថ្ងៃ​ទី 01 ខែកក្កដា ខាង​មុខ​នេះ ដើម្បី​អោយ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​កម្សាន្ត​បាន​កាន់​តែ​រីក​រាយ។ ការ Update ថ្មី​មាន​ដូច​ខាង​ក្រោម៖
  • បង្កើនដល់ Level 105
ចាប់ពីថ្ងៃទី 01 ខែ កក្កដានេះតទៅ អ្នកកម្សាន្តទាំងអស់​អាច​ធ្វើ​ការ​បង្កើន Level របស់​ខ្លួន​រហូត​ដល់ Lv 105 ។ ពេល​ដែល​អ្នក​កម្សាន្ត​ទាំង​អស់​ចូល​រួម​ក្នុង Activity ឬ Dungeon ផ្សេងៗ ប្រសិន​បើ​មាន Level ជា​មធ្យម​ស្មើ Lv 105 នោះ Monster និង BOSS នៅ​ក្នុង Activity ឬ Dungeon នោះ​មាន Level ស្មើ Lv 105 ដូច​គ្នា​ដែរ។ ជាមួយ​នឹង​ការ Update នេះ​ផង​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​កែ​ប្រែ​ខ្លះ​នៅ​ក្នុង Recharge Gift ដែល​បាន Update កាល​ពី​សប្តាហ៍​មុន ដោយ​ដាក់​បញ្ចូល​នូវ​វត្ថុ​ជា​ច្រើន​សំរាប់​ជួយ​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​ក្នុង​ការ​បង្កើន Level របស់​ខ្លួន។ សូម​អរគុណ!