ថ្មី! ប្លែកជាមួយ Version 1.178

សេ​វា​កម្សាន្ត Age of Naga យើង​ខ្ញុំ​នឹង​ធ្វើ​ការ Update Version ថ្មី​មួយ​នៅ​ថ្ងៃ​ទី 22 ខែ កក្កដា ឆ្នាំ 2015 ខាង​មុខ​នេះ​ដើម្បី​មុខ​ងារ​ថ្មី និង​ធ្វើ​អោយ​ប្រិយ​មិត្ត​កម្សាន្ត​ទាំង​អស់​កាន់​តែ​រីក​រាយ​ជក់​ចិត្ត។ ការ Update មាន​ដូច​ខាង​ក្រោម៖
  • Activity ថ្មី : Freezing Mirror Activity

តួ​អង្គ​ទាំង​អស់​ដែល​មាន Level 35 ឡើង​ទៅ​អាច​ចូល​រួម Activity នេះ​បាន​តាម​រយៈ NPC ឈ្មោះ Freezing Angel ដែល​មាន​ទី​តាំង​នៅ​ក្នុង Pan Tian City(463,571)។ ក្រោយ​ពេល​ចូល​ទៅ​កាន់ Dungeon អ្នក​កម្សាន្ត​ត្រូវ​ចុច​លើ Freezing Mirror បន្ទាប់​មក​នឹង​មាន​ផ្ទាំង​មួយ​បង្ហាញ​ចេញ​មក អ្នក​កម្សាន្ត​ទាំង​អស់​ត្រូវ​ធ្វើ​ការ​បង្វិល​ថាស​នោះ​ដើម្បី​ទទួល​បាន​ព្រឹត្តិ​ការណ៍​ បញ្ចប់​ព្រឹត្តិ​ការណ៍​នីមួយៗ​នឹង​ទទួល​បាន​រង្វាន់​ផ្សេងៗ​គ្នា។ ព្រឹត្តិ​ការណ៍​ទាំង​អស់​មាន​ចំនួន 6 គឺ៖ Weak Monster, Normal Monster, Elite Monster, BOSS Monster, Mirror Moon Treasure និង Freezing Spiritual Soul។ សំរាប់​ព្រឹត្តិ​ការណ៍ Weak Monster, Normal Monster, Elite Monster និង BOSS Monster គឺ​តម្រូវ​អោយ​អ្នក​កម្សាន្ត​សំរាប់​រាល់ Monster ដែល​បាន​ចេញ​មក ចំ​ណែក​ឯ​ព្រឹត្តិការណ៍ Mirror Moon Treasure Box គឺ​តម្រូវ​អោយ​អ្នក​កម្សាន្ត​តាម​រើស​វត្ថុ​ដែល​ធា្លក់​ពី NPC ហើយ​ព្រឹត្តិការណ៍ Freezing Spiritual Soul គឺ​តម្រូវ​អោយ​អ្នក​កម្សាន្ត​ដើរ​កាត់​ត្បូង​ដែល​ចេញ​មក​ដើម្បី​ទទួល​បាន Life Spirit Point ។ ចំណាំ៖ ក្នុង​មួយ​ថ្ងៃ អ្នក​កម្សាន្ត​អាច​ចូល​ក្នុង Dungeon នេះ​តែ​ម្តង​ប៉ុណ្ណោះ ហើយ​ពេល​ចូល​ទៅ​ហើយ អ្នក​កម្សាន្ត​អាច​បង្វិល​ថាស​បាន 10 ដង។ ក្នុង​ករណី​ត្រូវ​បាន Monster សំលាប់ ឬ​អ្នក​កម្សាន្ត​ចាក​ចេញ​ពី Dungeon ដែល​នៅ​សល់​បង្វិល​ថាស​មិន​ទាន់​អស់ អ្នក​កម្សាន្ត​គឺ​មិន​អាច​ចូល​ទៅ​វិញ​បាន​ឡើយ។ Freezing Mirror: freezing mirror
  • System ថ្មី (Wings System)

Wings គឺ​សំ​ភារៈ​ថ្មី (ស្លាប) សំ​រាប់​តួ​អង្គ​ទាំង​អស់​បំ​ពាក់​ដើម្បី​បង្កើន​ឥទ្ធពល​កាន់​តែ​ខ្លាំង។ ស្លាប​មាន 2 ប្រ​ភេទ​គឺ Spirit និង Dark ។ ហើយ​ក្នុង​មួយ​ប្រ​ភេទ​មាន 3 រូប​រាង​ផ្សេងៗ​គ្នា។ ស្លាប​ដែល​មាន​ប្រភេទ​ជា Spirit អាច​បន្ថែម Basic Property ចំនួន​មួយ​ប្រ​ភេទ​ដល់​តួ​អង្គ ចំណែក​ឯ ស្លាប​ដែល​មាន​ប្រភេទ​ជា Dark អាច​បន្ថែម Basic Property ដល់​ទៅ​បី​ប្រភេទ។ ស្លាប​នី​មួយៗ​សុទ្ធ​តែ​អាច Upgrade ដើម្បី​បង្កើន​ឥទ្ធិពល​បាន​ទាំង​អស់​ដោយ​ត្រូវ​ការ​ចំ​ណាយ​សំ​ភារៈ​មួយ​ចំ​នួន។ ស្លាប​និង​សារធាតុ​សំរាប់ Upgrade សុទ្ធ​តែ​មាន​លក់​នៅ​ក្នុង Store ។ ចំ​ណាំ៖ តួ​អង្គ​ដែល​មាន level ចាប់​ពី 80 ឡើង​ទៅ​ទើប​អាច​បំ​ពាក់​ស្លាប​បាន។ សារធាតុ​សំ​រាប់ Upgrade ស្លាប​មាន​ឈ្មោះ​ថា Phoenix Feather ។ វិ​ធី Upgrade ស្លាប៖
  1. បើក​ផ្ទាំង​តួ​អង្គ រួច​ចុច​លើ​ប៊ូ​តុង​ដែល​មាន​ពាក្យ​ថា Fashion C
  2. ចុច​លើ​ប៊ូ​តុង​ដែល​មាន​ពាក្យ​ថា Wings Reform fashion
  3. ដាក់​សារធាតុ​សំរាប់​ Upgrade ចូល​ រួច​ចុច​លើ​ប៊ូ​តុង​ដែល​មាន​ពាក្យ​ថា Strengthen Strengthen
Phoenix Feather: phoenix feather ប្រ​ញ៉ាប់​ឡើង! បំ​ពាក់​ស្លាប​ដល់​តួអង្គ​របស់​អ្នក​ដើម្បី​អោយ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា!!! wing3