• Dungeon
  • Enhance System
  • Guild System
  • Living Skill
  • Mount System
  • Spirit Charm
  • Star Sign Talent

Guild System Guild System

1 ​របៀប​ណែនាំ

ដើម្បី​បង្កើនទំនាក់​ទំនង​របស់​​អ្នក​កម្សាន្ត ជជែ​ក​គ្នា​លេង​កម្សាន្ត​ បង្កើន​បទ​ពិសោធន៏​ក្នុង Game ជា​មួយ​គ្នា​។ អ្នក​កម្សាន្ត​ដែល​ឡើង​ដល់​កំរិត level 30 អាច​បង្កើត Guild ដោយ​ខ្លួន​ឯង​បាន​​។ ទៅ​កាន់​ទីក្រុង​ Pan Tian ជួប ​NPC (AnSiHai) ដើម្បី​បង្កើត Guild​។ បង្កើត​ Guild តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​មាន​កំរិត Level 30 និង​ត្រូវ​ចំណាយ 10000 Silver Coin ឫ​ក៏ Silver Note​។

SS-07-04-10-20-00000  

​2 របៀប​ចូល Guild

អ្នក​កម្សាន្ត​ដែល​មាន​កំរិត Level 20​ ឡើង​ទៅ​អាច​ចូល Guild​។ ដើម្បី​ចូល​ Guild អ្នក​កម្សាន្ត​​អាច​ចុច​អក្សរ "G" សម្រាប់​បង្ហាញ​តារាង​របស់​ Guild ដែល​មាន​នៅ​ក្នុង Game​។

SS-07-03-10-16-00058  

​3 របៀប​ចាក​ចេញ​ពី Guild

នៅ​ពេល​អ្នក​កម្សាន្ត​ចង់​ចាក​ចេញ​ពី​ Guild ត្រូវ​ចូល​ទៅ​កាន់​ទី​តាំង​របស់​ Guild ដោយ​​ចុច​អក្សរ "G" ត្រង់​ឈ្មោះ​របស់​ខ្លួន​ជ្រើស​រើស​ចាក​ចេញ​ពី Guild

SS-07-03-10-37-00059  

​4 របៀប​គ្រប់​គ្រង Guild

ស្ថិត​ក្នុង Guild System បាន​បែង​ចែក​ឋានៈ​ពី​ចំ​ទៅ​តូច​៖ Leader, Vice Leader, Elder, Head​។ Leader មាន​សិទ្ធ​គ្រប់​បែប​យ៉ាង, Vice Leader គ្មាន​សិទ្ធ​រំសាយ​, Elder គ្មាន​សិទ្ធ​ក្នុង​ការ​ដំឡើង​ឋានៈ​ឫ​ក៏​ទំលាក់​ឋានៈ​ឡើយ, Head មាន​សិទ្ធ​ត្រឹម​តែ​បន្ថែម​សមាជិក​។ អ្នក​កម្សាន្ត​គ្មាន​សិទ្ធ​បណ្តេញ​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន​ឯង​ឡើយ​។ ឋានៈ​របស់​អ្នក​កម្សាន្ត​ទាំង​ឡាយ​នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង Guild System​។ Guild ត្រូវបាន​បែង​ចែក​ជាកំរិត អាស្រ័យ​ទៅ​តាម Prosper Rate របស់ Guild​។ Guild Prosper Rate អាច​កើន​ឡើង​តាម​រយៈ​ការ​បំ​ពេញ​បេសកកម្ម​របស់​ Guild​។ ការ​ឡើង​កំរិត Level របស់ Guild អាច​បង្កើន​ចំនួន​អតិបរមា​នៃ​សមាជិក​របស់ Guild​។

 

ថវិការរបស់ Guild តម្រូវ​ឲ្យ​សមាជិក​នៅ​ក្នុង Guild ជា​អ្នក​បរិច្ចាគ​។

SS-07-04-10-54-00016