• Dungeon
  • Enhance System
  • Guild System
  • Living Skill
  • Mount System
  • Spirit Charm
  • Star Sign Talent

Mount System Mount System

Mount system គឺជា​បណ្តុំ​ប្រពន្ធ័​នៃ​ការ​ចាប់​សត្វ ចិញ្ចឹម​សត្វ បង្កាត់​ពូជ​និង​ប្រពន្ធ័ ផ្សេងៗ​ទៀត​។ សត្វ​ចិញ្ចឹម​របស់​អ្នក​មិន​ត្រឹម​តែ​អាច​វិវឌ្ឍន៏​សម្រាប់​ជិះ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្កើន​នូវ Property ទៅ​កាន់​តួអង្គ​របស់​អ្នក​ទៀត​ផង​។

 

ការចាប់សត្វ

 

ទទួល​យក​បេសកកម្ម​ចាប់​សត្វ​នៅ​កំរិត Level 40 ពី NPC (MaBaiLi) នៅទីក្រុង PanTian។ បច្ចុប្បន្ន​យើង​អាច​ចាប់​បាន​សត្វ 4ប្រភេទ៖

  • សេះ (មានទីតាំងនៅstormy town Level 40 ទើបអាចចាប់បាន)
  • កញ្ច្រោង (មានទីតាំងនៅstormy town Level 40 ទើបអាចចាប់បាន)
  • ខ្លា (មានទីតាំងនៅkunlun foothill Level 80 ទើបអាចចាប់បាន)
  • នាគ (មានទីតាំងនៅkunlun mountain Level 80 ទើបអាចចាប់បាន)
 

ដំបូង​យើង​ត្រូវ​វាយ​សម្លាប់​សត្វ​ជាមុន​សិន បន្ទាប់​មក​វា​នឹង​កើត​ម្តង​ទៀត​ដែល​មាន​ទំរង់​ជា​កូន​សត្វ ពេល​នោះ​យើង​អាច​ចាប់​វា​បាន​ហើយ​។ បន្ទាប់​ពី​ការ​ចាប់​សត្វ វា​នឹង​រត់​ចូល​ទៅ​កាន់ Mounts System (ចុចអក្សរ I ) របស់​យើង​។ កូន​សត្វ​ដែល​ចាប់​បាន​ដំបូង​មិន​អាច​ជិះ​បាន​ឡើយ​ត្រូវ​ការ​ស្វែង​រក Level ឲ្យ​កូន​សត្វ​រហូត​បាន Level 20 ទើប​អាច​ជិះ​បាន​។

SS-06-17-09-55-00000

ការឡើង Level របស់សត្វ

 

សត្វ​ដែល​ចេញ​ច្បាំង​និង​ដើរ​តាម​ម្ចាស់​សុទ្ធ​តែ​អាច​ចែក​រំលែក​បទ​ពិសោធន៏​ពី​ម្ចាស់​។ នៅ​ពេល​សត្វ​ទទួល​បាន​បទពិសោធន៏​គ្រប់​គ្រាន់ វា​នឹង​ឡើង Level ដោយ​ខ្លួន​ឯង​។ សត្វ​ចិញ្ចឹម​ជំនាន់​ទី 1 មាន​កំរិត​យ៉ាង​ខ្ពស់ Level 20 នៅ​ពេល​សត្វ​ចិញ្ចឹម​ទទួល​បាន Level 20 និង​ទទួល​បាន​ការ​ចិញ្ចឹម​គ្រប់​គ្រាន់ នឹង​ក្លាយ​ជា​សត្វ​ពេញ​វ័យ។ សត្វ​ជំនាន់​ទី 2 គឺជា​សត្វ​ដែល​ឆ្លង​កាត់​ការ​បង្កាត់​ពូជ​និង​មាន​កំរិត​យ៉ាង​ខ្ពស់ Level 100 ក្រោយ​ពី​ទទួល​បាន Level 100 នឹង​មិន​អាច​ទទួល​បាន​បទ​ពិសោធន៏​ទៀត​ឡើយ​។

SS-06-17-11-10-00000

ការចិញ្ចឹមសត្វ

 

ការ​ចិញ្ចឹម​សត្វ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​ចំណី​អាហារ​ទៅ​ឲ្យ​សត្វ ( រាល់​ចំណី​អាហារ​អាច​រក​បាន​ដោយ​ការ​ទិញ​ឫ​ផលិត​ក្នុង Living Skill ) ចំណី​អាហារ​របស់​សត្វ​រួម​មាន ( Bone pin, Heavely pellet, Monster Soul tailsman )។ ប្រភេទ​សត្វ​ខុសគ្នា​មាន​កំរិត​ចំណី​អាហារ​ខុស​គ្នា​។

SS-06-17-10-23-00001

ការប្រែរូបរាង

 

កូន​សត្វ​ដែល​ឆ្លង​កាត់​ការ​ប្រែ​រូបរាង​រួច​ទើប​អាច​ជិះ​និង​បង្កាត់​ពូជ​បាន​។ កូន​សត្វ​ដែល​មាន​កំរិត Level 20 ទើប​អាច​ប្រែ​រូប​រាង​បាន​។ ការ​លូតលាស់ (ចិញ្ចឹម) របស់​កូន​សត្វ​ដែល​មាន ( Bone pin, Heavely pellet, Monster Soul tailsman ) សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​។

SS-06-17-10-24-00002

ការបង្កាត់ពូជសត្វ

 

បំពេញ​បេសកកម្ម​កំរិត Level 42 របស់ NPC (MaWanLi) នៅទីក្រុង PanTian រួច ទើប​អាច​បង្កាត់​ពូជ​បាន។

ការ​បង្កាត់​ពូជ​ត្រូវ​ការ​មនុស្ស 2 ក្រុម​និង​មាន​សត្វ 2 ភេទ​ខុស​គ្នា (ញី 1 ឈ្មោល 1) ចុច Mouse ស្តាំ​ទៅ​លើ​សត្វ​ដើម្បី​ដាក់​សត្វ​ចូល​ទៅ​កាន់​ទីតាំង​បង្កាត់​ពូជ បន្ទាប់​មក​ភាគី​ទាំង​សង​ខាង​ត្រូវ​ចុច​លើ​ពាក្យ​ថា OK ចុង​ក្រោយ​ចុច​យក​ពាក្យ​ថា Re product ដើម្បី​ទទួល​បាន​សត្វ​ថ្មី 1 ទៀត​។

SS-06-17-10-31-00000 SS-06-17-10-31-00001

ទទួលយកសត្វ

ការ​បង្កាត់​ពូជ​រួច​រាល់​អ្នក​អាច​ជួប NPC រួច​ចុច​យក “ទទួល​យក​ Mount” (មិនត្រូវការធ្វើជាក្រុម)

SS-06-17-10-39-00005 SS-06-17-10-39-00006