• Dungeon
  • Enhance System
  • Guild System
  • Living Skill
  • Mount System
  • Spirit Charm
  • Star Sign Talent

Spirit Charm Spirit Charm

Spirit Charm System របស់ Age of Naga តំណាង​អោយការ​ជ្រើសរើស​នៃ​វាសនា​និង​ការ​ជឿជាក់ វា​មាន​ឥទ្ធិពល​លើ​ការ​បង្កើន Property និង Skill របស់​អ្នក​កម្សាន្ត​។ Spirit Charm តំណាង​អោយ​កំលាំង​ពិសេស។ ព្រះ​ទាំង 6 អង្គ​ដែល​បាន​ស្លាប់​ទៅ​បាន​ប្រើ​ការ​ស្លាប់​របស់​ពួកគេ​ដើម្បី​ប្រគល់​កំលាំង​ទៅ​ក្នុង Spirit Charm ធ្វើ​អោយ​អ្នក​ដែល​បាន​ហ្វឹកហាត់ Spirit Charm ទទួល​បាន​អនុភាព​ដ៏​ខ្លាំង​ក្លា។

 

Spirit Charm System បែង​ចែក​ជា 6៖ Struggler, Protector, Avenger, Paladin, Wanderer និង Priest​។ ជ្រើសរើស Spirit Charm ខុសគ្នា ការ​រីក​លូតលាស់​របស់​អ្នក​កំសាន្ត​ក៏​ខុស​គ្នា​ដែរ។ ក្រៅ​ពី​ការ​បន្ថែម Skill ក៏​មាន​ឥទ្ធិពល​ខុស​គ្នា​នៅ​ពេល​ប្រែ​កាយ​ពេល​ក្រោយ​ដែរ។

 

Struggler

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Centaur។ គ្មាន​មហិច្ឆិតា ក៏​គ្មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដែរ អ្វី​ដែល Struggler តាម​ស្វែង​រក​គឺ​ក្តី​ប្រាថ្នា​ក្នុង​ចិត្ត​របស់​ខ្លួន​ឯង។ ពួក​គេ​ស្មោះ​ត្រង់​ចំពោះ​ចិត្ត​ខ្លួន​ឯង ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ក្តី​ស្រមៃ​របស់​ខ្លួន​ទោះ​បី​ជា​មើល​ទៅ​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។ សញ្ញា​របស់ Struggler គឺ ”បំណង” ស្វែង​រក​គោលដៅ​ក្នុង​ចិត្ត​របស់​ខ្លួន ទោះ​ធ្វើ​រឿង​ដែល​តូច​តាច​ក៏​ដោយ ក៏​មិន​មាន​ការ​ស្តាយ​ក្រោយ​ដែរ។

 

Ability: +STR +OBS +INT +AGI +Attack +4 Elements Attack +4 Elements Resist +Dodge +Attack +Lucky Point +Critical Damage

10  

Protector

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Hell Guard​។ វាសនា​ដូច​ឈ្មោះ Protector មាន​ចិត្ត​ការពារ​ពិភព​លោក​។ ដើម្បី​ការពារ​សាច់​ញាត្តិ អ្នក​ជា​ទី​ស្រលាញ់ ការពារ​ស្រុក​កំណើត​ជា​ដើម Protector នឹង​ពុះ​ពារ​គ្រប់​ឧបសគ្គ​ទាំង​អស់​។ សញ្ញា​របស់ Protector គឺ ”ស្និទ្ធស្នាល” មាន​រូបរាង​សាំ​ញ៉ាំ​ដូច​ជា​សសៃ​ជាប់​គ្នា។ មិន​ថា​របស់​ដែល​ត្រូវ​ការពារ​ជា​អ្វី​ទេ Protector នឹង​ស្ថិត​នៅ​ជាមួយ​រហូត​ហើយ​ប្រយុទ្ធ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​។

 

Ability: +OBS +Armor +AGI +4 Elements Attack +Defense +Maximum HP +Critical Resist

 

Avenger

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Samurai Spirit​។ ការ​ប្រែប្រួល​នៃ​តារា​គឺជា​គ្រោះ​មហន្តរាយ​នៃ​ពិភព​លោក ក្នុង​នោះ​នឹង​មាន​អ្នក​បង្ក​គ្រោះ​បង្ហាញ​ខ្លួន​។ អ្នក​ដែល​ទទួល​កំហឹង​ទាំង​នេះ​នឹង​ក្លាយ​ជា Avenger ពួកគេ​ប្រកាន់​សច្ចៈ​ដើម្បី​អោយ​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ទោស​កំហុស​ទទួល​នូវ​ទណ្ឌកម្ម​ដែល​ខ្លួន​បាន​សាង​ក៏​បាន​​ឈាន​ចូល​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​នេះ។ សញ្ញា​​របស់ Avenger គឺ ”ផ្តាច់” មាន​រូបរាង​រឹងមាំ​ដូចជា​កាំបិត​មុត​ស្រួច។ កាត់​ផ្តាច់​ភាព​ស្រពិច​ស្រពិល ទទួល​ទោស​កំហុស ដើម្បី​ជៀសវាង​មហន្តរាយ​បាន​កាត់​ផ្តាច់​មនោសញ្ចេត​នានា​និង​ភាព​ទន់ខ្សោយ យក​ពាក្យ ”ផ្តាច់” មក​ដាស់​តឿន​ខ្លួន​គ្រប់​ពេល។

 

Ability: +STR +INT +Armor +VIT +Attack +Defense +Maximum MP +Critical Resist +Ignore Defense

 

Paladin

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Gorilla King​។ មាន​ពាក្យ​ចាស់​ពោលថា​ខិត​ខំ​តាំង​សិល្ប៍​ពេល​មាន​គ្រោះ យល់ថា​បង្ក្រាប​ការ​លំបាក​កាន់​តែ​ខ្លាំង ទទួល​បាន​សមិទ្ធផល​កាន់​តែ​ច្រើន​។ ដូចនេះ​ដែល​អ្នក​តាំង​សិល្ប៍​ដែល​រស់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​របស់​តារា​នេះ មាន​មិន​តិច​ទេ​។ ពួកគេ​បាន​ដាក់​ឈ្មោះ​អោយ​ខ្លួន​ឯង​ថា​ជា ”Paladin” ដើម្បី​បង្កើន​ការ​ហ្វឹកហាត់​របស់​ពួកគេ​ក៏​បាន​ជ្រើសរើស​ផ្លូវ​នេះ។ សញ្ញា​របស់ Paladin គឺ ”រហូត” មាន​ន័យ​ថា​មិន​ប្រែ​ប្រួល​មាន​តែ​មាន​ចិត្ត​អចិន្រ្តៃយ៍​ទេ​ទើប​អាច​ជំនះ​ឧបសគ្គ​បាន។

 

Ability: +Armor +VIT +Basic Damage +Elements Damage +Hit Point +Maximum HP +Breaching Damage +Defense

 

Wanderer

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Dream Catcher​។ មិនមែន​មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​ចិត្ត​បំពេញ​បេសកម្ម​ដ៏​ខ្លាំង​ក្លា​នោះ​ទេ មាន​អ្នក​ខ្លះ​មិន​មាន​មោទនភាព​ចំពោះ​ការ​បំពេញ​បេសកម្ម​របស់​ខ្លួន​ទេ បែរ​ជា​ចាត់​ទុក​ថា​ជា​រលក​នៃ​ជីវិត​។ ពួកគេ​ត្រូវ​បាន​ហៅថា Wanderer​។ សញ្ញា​របស់ Wanderer គឺ ”គេច” មាន​រូបរាង​ដូច​ខ្យល់ ដូច​ទឹក​។ មាន​ន័យថា​មិន​ប្រឆាំង​ហើយ​ក៏​មិន​ទទួល​ការ​បញ្ជា​ដែរ ប្រៀប​ដូចជា​ពពក​នៅ​ជើង​មេឃ ស្លឺកឈើ​ដែល​គ្មានឬស​។ អ្វីៗ​ទៅ​តាម​ធម្មជាតិ​។

 

Ability: +STR +VIT +AGI +Attack +Hit Point +Dodge +Lucky Point +All Basic Property

 

Priest

Spirit Charm មួយ​ក្នុង​ចំណោម 6 មាន​ព្រះ​ឈ្មោះ​ថា Warlord​ ។ Priest គឺជា​អ្នក​ក្លាហាន​សំរេច​ចិត្ត​ស្ពាយ​បេសកម្ម ហើយ​មាន​មោទនភាព​ដោយសារ​បេសកកម្ម​នេះ​។ ដោយ​មាន​ការ​ណែនាំ​ពី​បេសកកម្ម​ពួកគេ​មិន​ដែល​មាន​ការ​សង្ស័យ​ចំពោះ​ផ្លូវ​ដែល​ពួកគេ​ដើរ​ទេ​ ធ្វើ​អោយ​អ្នក​រងគ្រោះ​ទាំងឡាយ​ពោពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​។ សញ្ញា​របស់ Priest គឺ “ស្មោះត្រង់” មាន​ន័យថា​ជឿ​ជាក់​លើ​ខ្លួនឯង​និង​អ្នក​ដទៃ ជំនឿ​ចិត្ត​អាច​បង្កើន​ទឹក​ចិត្ត​ដ៏​មុះ​មត់​។ ទន្ទឹម​នឹង​ពេល​ទទួល​បេសកកម្ម ប្រើ​បេសកកម្ម​ដឹកនាំ​អ្នក​ដទៃ គឺ​ជា Priest ដែល​ធ្វើ​ដំណើរ​ពាសពេញ​ពិភព​លោក។

 

Ability: +OBS +INT +VIT +4 Elements Attack +4 Elements Resist +Maximum MP +Ignore 4 Elements Resist +Critical Damage