• Dungeon
  • Enhance System
  • Guild System
  • Living Skill
  • Mount System
  • Spirit Charm
  • Star Sign Talent

Star Sign Talent Star Sign Talents

Star Sign Talentគឺជា System ដ៏​លេច​ធ្លោ​មួយ​ក្នុង Age of Naga។ អ្នក​កម្សាន្ត​អាច​ជ្រើស​រើស​តារា​មួយ​ក្នុង​ចំណោម​តារា​ទាំង 12​មក​ធ្វើ​ជា Star Sign Talent របស់​ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ Skill និង​ការ​ប្រយុទ្ធ។ Star Sign Talent ទាំង 12​មាន​ភាព​ខុសគ្នា​ទាំង​ស្រុង​ពី​តារា​និករ​ទាំង 12​នៃ​ភាគ​ខាងលិច​តែ Star Sign Talent ទាំង 12​នេះ​តំណាង​អោយ​អត្តចរិត​ពិសេសៗ​រៀងៗ​ខ្លួន។

ពេល​អ្នក​កម្សាន្ត​ឈាន​ដល់​កំរិត Lv30 អាច Activate Star Sign Talent បាន​ហើយ​ជ្រើសរើស​តារា​មួយ​ដួង​ធ្វើ​ជា Star Sign Talent របស់​ខ្លួន​។ ក្រោយ​មក​រាល់​ពេល​ដែល​អ្នក​កម្សាន្ត​សម្លាប់ Monster នឹង​ទទួលបាន "Star Spirit Point"។ យោង​តាម​កំរិត​របស់ Monster កំរិត​កាន់​តែ​ខ្ពស់​ទទួល​បាន​កាន់​តែ​ច្រើន។ Star Spirit Point របស់ Elite Monster អាច​ទទួល​បាន​ច្រើន​ជាង Monster ធម្មតា​។

 

Emperor: ក្លាហាន

Emperor គឺជា​តារា​ក្រហម​ដ៏​ភ្លឺ​ចែង​ចាំង​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច លេច​ធ្លោ​ជាង​គេ​ក្នុង​ចំនោម​តារា​ទាំង​12។ គេ​គឺ​តំណាង​ឲ្យ​ភាព​ក្លាហាន​ឆ្ពោះ​ទៅ​មុខ​រហូត គឺជា​មេទ័ព​ដ៏​អង់អាច​ម្នាក់។ អ្នក​ក្លាហាន​ទាំង​ឡាយ​ដែល​ទទួល​បាន​ជំនួយ​ពី Emperor នឹង​អាច​ទទួល​បាន​កម្លាំង​ដ៏​អស្ចារ្យ​ដែល​អាច​កម្ចាត់​ឧបសគ្គ​ទាំងឡាយ​បាន។

 

Invincible: អំណាច

អំណាច​ដែល​មិន​អាច​ប្រឆាំង​បាន​មិន​អាច​បញ្ជា​បាន​ក៏​មិន​អាច​បដិសេដ​បាន។ Invincible ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នេះ​គឺជា​អ្នក​តំណាង​អោយ​ភាព​តឹងរឹង វា​គឺ​តារា​នៃ​ភាព​ជា​ស្តេច​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ហ្វូង​តារា​ពណ៍​ខៀវ​ទាំង​ឡាយ អ្នក​ទាំង​អស់​គ្នា​ទោះ​ជា​មិន​ដែល​សិក្សា​ពី​ក្បួន​តារា​ក៏​អាច​មើល Invincible ស្គាល់​ដែរ។ Invincible តំណាង​ឲ្យ​កម្លាំង​ដ៏​មហិមា​របស់​សមុទ្រ​ទាំង 4 អ្នក​ដែល​ចង់​ហាត់​នៅ​លើ​ផ្លូវ​តារា Invincible នេះ​ត្រូវ​គោរព​ដួង​តារា​មួយ​នេះ​អោយ​បាន​ខ្ជាប់​ខ្ជួន។ វា​គ្មាន​ភាព​ល្អ​និង​អាក្រក់​ទេ​ក៏​មិន​បែង​ចែក​មិត្ត​ឬ​សត្រូវ​ដែរ អោយ​តែ​ទទួល​បាន​ការ​ហៅ​គឺ​បង្ហាញ​ខ្លួន​ហើយ។ ផ្លូវ​របស់ Invincible គឺ​ពូកែ​ខាង​វិជ្ជា​សិល្ប៍​ក្នុង​បរិវេន​ធំ។

 

Dream: មេត្តា

Dream ដែល​មាន​ពណ៍ស្វាយ​គឺ​តារា​នៃ​និទាឃ​រដូវ​គឺជា​តារា​នៃ​ក្តី​សុបិន្ត។ ផ្លូវ​នៃ Dream គឺ​អាច​ប្រែ​សុបិន្ត​ឲ្យ​ក្លាយ​ជា​ការ​ពិត កំលាំង​ដែល​ការពារ​ក្តី​សុបិន្ត​គឺ​បាន​មក​ពី​តារា​តំណាង​អោយ​ពន្លឺ​មួយ​នេះ។ Dream ការពារ​កុមារ​គ្រប់​ពូជសាសន៍​ទាំង​អស់ វា​គឺ​តំណាង​អោយ​ចិត្ត​មេត្តា​និង​ករុណា​​។

 

Wind: មិនរុញរា

Wind មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង គឺជា​តារា​ដែល​មាន​រាង​ផ្អៀង​ទៅ​ខាងកើត គេ​គ្មាន​លក្ខណៈ​ពិសេស​ច្បាស់លាស់​ទេ មាន​ន័យ​ថា​មិន​សូវ​លេច​ធ្លោ​។ តែ​ពេល​សត្វ​លោក​នៅ​ដែនដី​បុរេ​ប្រវត្ថិ​វង្វេង​ផ្លូវ អោយ​តែ​ងើយ​ក្បាល​ឡើង​លើ​មើល​គឺ​អាច​ចំនាំ​បាន​តារា​មួយ​ដួង​តូច​ដ៏​ភ្លឺ​នោះ ដូចនេះ Wind ត្រូវ​បាន​គេ​ហៅថា​តារា​នៃ​អ្នក​ដំណើរ ហើយ​វា​ក៏​តំណាង​អោយ​ភាព​មុះមត់​ដែល​មិន​ទទួល​រង​សម្ពាត ចិត្ត​ប្រឆាំង​នឹង​ការ​បង្ខិត​បង្ខំ​ហើយ​បញ្ចេញ​ក្តី​រីករាយ​អស់​ពី​ក្នុង​ចិត្ត។ Wind ការពារ​អ្នក​ដំណើរ​និង​អ្នក​ដែល​ទទួល​រង​សម្ពាត​ទាំង​អស់ ពេល​ខ្លះ​គេ​ប្រើ​កំលាំង​ខ្លួនឯង​ប្រែ​ខ្លួន​ជា​នារី​ម្នាក់​ជួយ​បំភ្លឺ​ផ្លូវ​ទៅ​ដល់​មនុស្ស​លោក។

 

Violent: កំហឹង

Violent គឺជា​តារា​ប្រយុទ្ធ​របស់​ពូជ​សាសន៍​ខួរហ្វូ គឺជា​ការ​ប្រែប្រួល​នៃ​កំហឹង​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន។ តារា​ព្រះ​គ្រោះ​ដែល​មាន​ទីតាំង​នៅ​ចំ​ភាគ​ខាងកើត​មួយ​ដួង​នេះ មាន​ពន្លឺ​ភ្លឺ​ចែង​ចាំង​អាច​ធ្វើ​អោយ​មនុស្ស​ព្រឺសំបុរ។ វាគឺនិមិត្តរូបនៃកំលាំងដ៏ខ្លាំងរបស់ធម្មជាតិ គ្រប់គ្រងលើព្យុះ ភ្លៀង រន្ទះជាដើម ហើយ​ក៏ ទទួល​បាន​ការ​គោរព​យ៉ាង​ច្រើន​ផងដែរ។

 

Twin Blaze: សហប្រតិបត្តិការ

Twin Blaze មាន​ទីតាំង​ទាប​ជាង Emperor ស្ថិត​នៅ​ចំ​ភាគខាង​លិច​ផ្គុំ​ឡើង​ពី​ផ្កាយ​ដុះ​កន្តុយ​ពីរ​ដួង។ Twin Blaze គឺ​តារា​នៃ​អណ្តាត​ភ្លើង​គឺ​និមិត្តរូប​នៃ​អណ្តាត​ភ្លើង​ដែល​ឆេះ​រោ​រា​ពី​ខ្យល់ ហើយ​គេ​ក៏​តំណាង​អោយ​សាមគ្គី​ភាព​និង​ការ​ជួប​ជុំ​គ្នា។ Twin Blaze យល់ថា​ពេល​ដែល​ឆន្ទៈ​ទាំងអស់​មាន​គោល​បំណង​រួម​គ្នា ទោះ​ជា​ទន់ខ្សោយ​យ៉ាងណា​ក៏​អាច​បញ្ចេញ​កំលាំង​ក៏​ខ្លាំង​ក្លា​ដែរ​។

 

Flaming Storm: ការប្រជែងគ្នា

Flaming Storm ស្ថិត​នៅ​ភាគ​ពាយព្យ វា​ធ្លាប់​ត្រូវ​បាន​ថ្ម​មេឃា​ដែល​ធ្លាក់​ពី​លើ​មេឃ​វាយ​ប្រហារ ប្រហែល​ជា​មួយ​ភាគ​បួន​ត្រូវ​បាន​កំទេច​ដោយ​សារ​ព្រឹត្តិការណ៍​នេះ បាន​ប្រែ​ជា​កំទេច​ថ្ម​វិល​វល់​នៅ​ក្បែរ Flaming Storm​។ កំទេច​តារា​ទាំង​នេះ​វិល​ជុំវិញ Flaming Storm ផង ហើយ​បុក​គ្នា​ឥត​ឈប់​ឈរ​។ ធ្វើ​ជា​តារា​នៃ​ភាព​ងងឹត Flaming Storm សប្បាយ​ចិត្ត​នឹង​ឃើញ​ការ​ប្រជែង​គ្នា។ មន្ត​អាគមន៍​អាក្រក់​ទាំងឡាយ​គឺ​ស្ថិត​ក្នុង Flaming Storm ទាំង​អស់​។

 

Scrutinize: ភ័យខ្លាច

Scrutinize គឺ តារា​ព្រះ​គ្រោះ​មិន​ការ​ពារ​ដែនដី​មួយ​ណា​ឡើយ ហោះ​ហើរ​នៅ​ភាគ​ខាង​លិច​ស្រូប​យក​អាថ៌កំបាំង​នៃ​មេឃ​និង​សមុទ្រ​។ ធ្វើ​ជា​តារា​នៃ​ភាព​ងងឹត Scrutinize តំណាង​អោយ​ភាព​ភ័យខ្លាច​ដែល​មិន​អាច​ដឹង​មុន។ តាំង​ពី​សម័យ​បុរាណ​មក Scrutinize ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​ដោយ​សារ​អាថ៌កំបាំង​ពី​លំហ​និង​សមុទ្រ​។ គេ​ចូលចិត្ត​មើល​ឃើញ​សត្វ​លោក​ទទួល​ភាព​ភ័យ​ខ្លាច។ គេ​ស្អប់​អ្នក​ក្លាហាន​ដែល​អាច​បង្ក្រាប​ការ​ភ័យខ្លាច​បាន។

 

Holy Rain: ផ្គត់ផ្គង់

Holy Rain ដែល​ត្រូវ​បាន​គេ​ហៅថា​តារា​នៃ​ភាព​ស្តុកស្តម្ភ គឺ​ជា​តារា​ដែល​យាម​ទ្វារ​មេឃា​ខាងត្បូង​។ គេ​តំណាង​អោយ​ការ​ផ្គត់ផ្គង់​ដែល​មិន​ចង់​បាន​សំណង និង​ការ​លូតលាស់​នៃ​សត្វ​លោក​គឺជា​តារា​ដែល​ទទួល​ការ​ស្រលាញ់​ពី​សត្វ​លោក។ Holy Rain ក៏​ជា​និមិត្ត​រូប​នៃ​លទ្ធផល​និង​ការ​ដាក់​ទោស។

 

Mysterious: ការពិត

Mysterious ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ Holy Rain គឺជា​តារា​ដែល​មាន​ពន្លឺ​នៅ​គែមៗ។ វា​គឺ​តារា​ដែល​តាម​ស្វែង​រក​ការ​ពិត។ Mysterious ខុស​ពី​តារា​ដទៃ​ទៀត ថ្វី​ត្បិត​ថា​វា​ចាប់​អារម្មណ៍​លើ​ការ​ប្រែប្រួល​នៃ​ពិភព​លោក តែ​មិន​លូក​ដៃ​ឈឺ​ឆ្អាល​ជា​ដាច់​ខាត។

 

Genius: ប្រាជ្ញា

Genius គឺជា​តារា​ដំបូង​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ចំ​ទិស​ពាយព្យ ជា​និមិត្ត​រូប​នៃ​ការ​ចាប់ផ្តើម​របស់​សត្វ​លោក។ Genius បាន​ផ្ទុក​នូវ​ប្រាជ្ញា​តាំង​ពី​សម័យ​បុរាណ ក្តោបក្តាប់​លើ​ប្រាជ្ញា​របស់​សត្វ​លោក​ទាំងអស់​។ ផ្លូវ​នៃ Genius គឺ​ការ​អាច​ទទួល​បាន​ឆន្ទៈ​ជា​បណ្តោះ​អាសន្ន​តាម​រយៈ​ការ​បញ្ចេញ​ប្រាជ្ញា​នៃ​សត្វ​លោក​។

 

Mind Battle: ភាពបែកបាក់

Mind Battle ដែល​មាន​ពណ៍ខ្មៅ​តំណាង​អោយ​ភាព​អាក្រក់​ដ៏​ខ្លាំង​ក្លា​នៃ​ពិភព​លោក គេ​មាន​ទី​តាំង​ស្ថិត​នៅ​ចំ​ទិស​ខាង​ជើង​មាន​ងារ​ថា​តារា​នៃ​យុទ្ធសាស្ត្រ​។ Mind Battle ពូកែ​ខាង​បញ្ចា​ខ្មោច​តៃហោង​និង​ខ្មោច​ព្រៃ។ ពួក​ខ្មោច​ដែល​ធ្វើ​ដំណើរ​ក្រោម​រាត្រី​ដ៏​ងងឹត​បាន​ផ្តល់​ការ​គោរព​ទៅ​អោយ Mind Battle ដើម្បី​ប្រើ​កំលាំង​ដ៏​ខ្មៅ​ងងឹត​មក​បំពេញ​បំណង​របស់​ខ្លួន​។

Flaming-Storm